សម័យកាន់តែជឿនលឿន មុខរបរធាក់ស៊ីក្លូកាន់តែបាត់បង់រសនិយម! លោកតាធាក់ស៊ីក្លូខ្លះមានអាយុលើសពី៨០ឆ្នាំនៅតែប្រឹងប្រកបរបរនេះដើម្បីមានប្រាក់ចិញ្ចឹមជីវិត ប្រសើរជាងរស់ពឹងជំនួយពីកូនៗ
សង្គម September 20, 2019 SAM

ស៊ីក្លូ គឺជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបច្ចុប្បន្ននេះគឺហាក់ពុំសូវទទួលបានការចាប់អារម្មណ៍នោះឡើយ ដែលជាហេតុធ្វើឲ្យមុខរបរស៊ីក្លូមានការធ្លាក់ចុះទាំងប្រាក់ចំណូល និងការប្រើប្រាស់។ យ៉ាងណាមិញយើងសង្កេតឃើញថាអ្នកធាក់ស៊ីក្លូភាគច្រើនគឺជាអ៊ុំប្រុសៗដែលមានវ័យចំណាស់ ហើយសុទ្ធសឹងតែអ្នកដែលប្រកបរបរមួយនេះអស់រយៈពេលយូរឆ្នាំមកហើយ។

តាមរយៈការសាកសួរទៅលោកអ៊ុំធាក់ស៊ីក្លូ តាមរយៈវីដេអូឯកសាររបស់ MJQTV បានឲ្យដឹងថា៖ «របរមួយនេះគឺហាក់ពុំទទួលកាក់កបនោះឡើយ ព្រោះសព្វថ្ងៃនេះពុំសូវមានមនុស្សជិះនោះឡើយ ដោយមួយថ្ងៃពួកគាត់អាចរកបានចន្លោះពី១ម៉ឺនរៀល ទៅ ៣ម៉ឺនរៀល ប៉ុណ្ណោះ។ ថ្ងៃខ្លះរកពុំបានក៏មាន តែភាគច្រើនគឺសប្បុរសជនអាណិតជួយជិះ និងឲ្យថវិកាខ្លះៗដល់ពួកគាត់។ បើទោះបីជាបែបនេះក្តី ក៏លោកអ៊ុំធាក់ស៊ីក្លូគាត់ពុំដែលគិតបោះបង់អាជីពនេះចោល ហើយរស់ពឹងលើកម្លាំងកូនចៅចិញ្ចឹមនោះដែរ គឺពួកគាត់សុខចិត្តប្រកបរបរមួយនេះដើម្បីផ្គត់ផ្គង់ជីវិតខ្លួន»។ ដើម្បីដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព៖ MJQTV