រដូវភ្ជុំបិណ្ឌបានឈានចូលមកដល់ បងប្អូនប្រជាពលរដ្ឋតែងនាំចង្ហាន់យកទៅប្រគេនព្រះសង្ឃ​តាមទីវត្តអារាមជិតឆ្ងាយ។ សង្កេតឃើញថាចាប់ពីបិណ្ឌ១ មកដល់បិណ្ឌ៧នេះ ប្រជាជនខ្មែរជាច្រើនរូបបានប្រណិបត្តិយ៉ាងខ្ជាប់ខ្ជួននៅពិធីកាន់បិណ្ឌ ដោយវត្តមួយចំនួនដែលមានទីតាំងនៅក្នុងក្រុងគឺមានចង្ហាន់យ៉ាងហូរហៀ ដោយឡែកវត្តមួយចំនួនដែលស្ថិតនៅឯខេត្តឆ្ងាយៗ និងតំបន់ដាច់ស្រយាលគឺហាក់មានតិចតួចទៅតាមតំបន់។

ជាក់ស្តែងនៅវត្តមួយនៅឯខេត្តកំពត មកដល់បិណ្ឌ៦ហើយ តែនៅរកចង្ហាន់ពុំទាន់បាននោះឡើយ ដោយពុំទាន់មានញាតិមិត្តជិតឆ្ងាយណាទៅវត្តប្រគេនចង្ហាន់នោះឡើយ។ ដោយយោងតាម ចៅអធិការ វត្តព្រៃទប់ ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ឲ្យដឹងថា៖ «វេនទី៦ ចង់ស្រកទឹកភ្នែក រកចង្ហាន់ឆាន់មិនចង់បាន»៕