កាលពីថ្មីៗនេះតារាកំប្លែង និងវីរៈសិល្បករអាយ៉ៃជើងចាស់លោកយាយ ណយ សំណាង បានធ្វើឲ្យមហាជនព្រួយបារម្ភជាខ្លាំងក្រោយវ័យលោកយាយកាន់តែជរា និងមានជម្ងឺប្រចាំកាយ។ លោកយាយ ណយ សំណាង បានធ្វើឲ្យមហាជនព្រួយបារម្ភជាខ្លាំង ព្រោះតែលោកយាយវ័យកាន់តែជរា ពុំមានប្រាក់ចំណូល សម្តែងមិនកើត រស់ពឹងផ្អែកតែលើកូនប្រុសលោក វណ្ណា សក្តិ ដែលចេញច្រៀងរកលុយតែមួយមុខគត់។

ដោយក្តីអាណិតដល់លោកយាយតារាចម្រៀងស្រីប្រចាំផលតិកម្មថោន ឈិត សុវណ្ណបញ្ញា​ ក៏បានឧបត្ថម្ភជាថវិកាដល់គាត់ដូចគ្នា។ យោងតាមប្រភពលោក អ៉ឹម ជីវ៉ា បានរៀបរាប់ឲ្យដឹងថា៖ «សូមជួយស៊ែរផង តារាចំរៀងដ៏ល្បី ឈិត សុវណ្ណបញ្ញា ឧបត្ថម្ភដល់ វិរៈសិល្បករចំរៀងអាយ៉ៃ លោកយាយ ណយ សំណាង ចំនួន 100$ នេះបានពិតជាសិល្បការនីគំរូមែន បើមានតារាល្បីៗដែលមានលុយមានឡាមានវិឡារជួយដល់សិល្បៈក្រីក្រខ្វះខាតមិនដឹងជាល្អយ៉ាងណាទេ។ ជូនដំណឹងដោយ: អ៉ឹម ជីវ៉ា»៕