នៅមុននេះបន្តិចលោក ហេង ឡុង បានប្រកាសជាផ្លូវការថា លោកនឹងសម្រេចបញ្ចប់ការប្ដឹងផ្ដល់លើ​ករណីជេរប្រមាថពូជសាសន៍​ តាមការសំណូមពររបស់ឧកញ៉ាឡេង​ ណាវ៉ាត្រា។ ការប្រកាសនេះបន្ទាប់ពីឧកញ៉ា ឡេង ណាវ៉ាត្រា ស្នើឲ្យ ហេង ឡុង បញ្ចប់រឿងកុំប្តឹងផ្តល់វែងឆ្ងាយ ហើយចាត់ទុកថាការរាំនៅព្រលានគឺជាកំហុសឆ្គង និងជាបទពិសោធន៍ក្នុងការកែតម្រូវ។

ដោយ លោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “ខ្ញុំបាទសូមគោរពជម្រាបជូនបងប្អូនទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីមានសំណូមពររបស់ប្អូនឡេងណាវ៉ាត់ត្រា ខ្ញុំបាទបានសម្រេចបញ្ចប់ការប្ដឹងផ្ដល់ លើករណីជេរប្រមាថពូជសាសន៍ខ្មែរមកលើក្រុមការងារយើងខ្ញុំ។ សង្ឃឹមថាការសម្រេចបែបនេះ ជាប្រការល្អមួយសម្រាប់ដោះស្រាយបញ្ហាដែលកើតឡើងដោយសន្តិវិធីរវាងខ្មែរ និងខ្មែរ។ ខ្ញុំបាទសង្ឃឹមថា បងប្អូននឹងមានការយោគយល់។ សូមអរគុណ!”៕