នៅមុននេះបន្តិចលោក ផែង វណ្ណៈ បានឲ្យដឹងថា ស្ត្រីជាម្តាយឈ្មោះ គួន កែវពិសី បានជួបកូនស្រីអាយុ១០ខែវិញហើយ ដោយលោកបានរៀបរាប់យ៉ាងដូច្នេះថា ៖ “ក្រោយ​ភ្លៀង​មេឃស្រលះ​ ពេលនេះប្អូនស្រី​ ពិសី​ បានជួបកូនស្រីវិញហេីយក្រោមការសម្របសម្រួលរបស់ប្អូនស្រី​ ជា​ ផល្លា​ ។ ប្អូនស្រី​ ពិសី​ ដែលធ្លាប់មានកំហុសឆ្គងចំពោះ​ឪពុកម្ដាយ​ក្មេក​ក៏​បានធ្វេីការសុំទោស​ឪពុកម្ដាយ​ក្មេក​ដើម្បី​បញ្ចប់​បញ្ហាផងដែរ​”។

គួររំលឹកថាកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែកញ្ញា ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងដោយមានស្ត្រីម្នាក់បានស្រែកយំ ដោយអះអាងថាឪពុកក្មេកជាចៅសង្កាត់អូរឫស្សី២ ព្រមទាំងក្រុម​គ្រួសារ​បានរារាំងមិនឲ្យខ្លួនជួបជាមួយនឹងកូនស្រី ខណៈដែលស្ត្រីខាងលើមានទំនាស់ជាមួយនឹងគ្នាប៉ុន្តែមិនដល់ថ្នាក់ឈានដល់ការលែងលះនោះទេ។ យ៉ាងណាមិញលោក ផែង វណ្ណៈ ក៏បានបញ្ជាក់ថានៅយប់នេះ​លោកនឹង​ Live Video លម្អិតអំពីករណីចៅសង្កាត់​អូរឬស្សី​ ២​ រារាំង​ កូនប្រសារស្រី​ មិនអោយជួបកូន​នៅវេលាម៉ោង​ ៧:៣០​ នាទី​ យប់នេះ៕