ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយតារាសម្តែងវ័យក្មេងឈ្មោះ ជា វណ្ណពុទ្ធាលី ឈ្មោះក្នុងសិល្បៈ ជូលី ដែលមហាជនជាច្រើនបានស្គាល់ក្នុងរឿង “ពស់កេងកង” របស់ស្ថានីយទូរទស្សន៍ PNN បានបង្ហាញមុខមាត់គូស្នេហ៍របស់ខ្លួនដែលជាតារាពន្លកថ្មីឈ្មោះ ជៀក ជុងយាន ។ ដោយអ្នកទាំងពីរបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមយ៉ាងផ្អែមល្ហែម ជាពិសេសតារាវ័យក្មេង ជៀក ជុងយាន មានគណនីហ្វេសប៊ុក​ Cheak Jung Yean បានបង្ហោះសារយ៉ាងដូច្នេះថា៖ “យេីងស្រលាញ់គ្នា មានគ្រួសារទាំងសងខាងដឹងលឺ ស្រលាញ់អូនរហូតបងសន្យាអត់ធ្វេីអោយអូនយំ បងមេីលថែអូនហូត យេីងមិនឈ្លោះគ្នា​ ហេីយក៏មិនមានថ្ងៃបែកគ្នាទេ”។

ចំណែក ជូលី ក៏មិនខុសគ្នាដែរ ដោយបានសរសេរសារយ៉ាងផ្អែមល្ហែមថា៖ “យេីងស្រលាញ់គ្នាមានគ្រួសារទាំងសងខាងដឹងលឺស្រលាញ់បងរហូត” ។ បន្ទាប់ពីអ្នកទាំងពីរបានបង្ហោះសារបង្ហាញពីភក្តីភាពចំពោះគ្នាទៅមក ធ្វើឲ្យមហាជនបង្ហាញការភ្ញាក់ផ្អើលជាខ្លាំង និងកោតសរសើរថាអ្នកទាំងពីរពិតជាសាកសមនឹងគ្នា៕