ក្រុមយុវជន យុវនារី ជាច្រើនរូបបានមកប្រមូលផ្តុំជួបជុំគ្នានៅទីធ្លាសួនវត្តបទុម ដើម្បីចូលរួមកម្មវិធី “ទិវាពិភពលោកស្អាត” គ្មានសំរាម
សង្គម September 21, 2019 SAM

ថ្មីនេះ ក្រសួងទេសចរណ៍ បានរៀបចំសហការជាមួយអង្គការ Let Do It រៀបចំកម្មវិធី “ទិវាពិភពលោកស្អាត” គ្មានសំរាម ដោយអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមសម្អាតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ ក្នុងនោះគឺសង្កេតឃើញថាក្រុម យុវជនសំរាម ក៏បានអំពាវនាវឲ្យមានការចូលរួមដូចគ្នា ព្រោះតែកម្មវិធីមួយនេះគឺធ្វើឡើងនៅប្រទេសជាង ១៥០ប្រទេស ជុំវិញពិភពលោក និងជាប្រវត្តិសាស្ត្រនៃការរើសសំរាមធំបំផុតប្រចាំឆ្នាំ។

មកដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ព្រឹកមិញនេះ យើងសង្កេតឃើញថាមានក្រុមយុវជន និងបងប្អូនប្រជាពលរដ្ឋជាច្រើនបានមកចូលរួម និងជួបជុំគ្នានៅទីធ្លាសួនវត្តបទុម ដើម្បីបែងចែកទីតាំង និងគោលដៅដើម្បីរើសសំរាម។ យ៉ាងណាមិញប្រសិនបើអ្នកមមិនបានចូលរួមនៅទីតាំង ក៏អាចចូលរួមសំអាតទីធ្លានៅក្បែរៗអ្នក ដើម្បីទទួលបានអនាម័យ និងបរិស្ថានស្អាតគ្មានសំរាម៕