ឈិន ម៉ានិច្ច មិនពេញចិត្តចំពោះក្រុមតន្ត្រីសម័យមួយ ដែលឲ្យនារី ៣រូប រាំរែកនៅលើឆាក ហើយស្លៀកពាក់មិនសមរម្យ លេចលើលេចក្រោម
សិល្បៈ September 21, 2019 បក្សីចាំក្រុង

តារាចម្រៀង ឈិន ម៉ានិច្ច បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះរូបភាព២សន្លឹក ដែលបង្ហាញស្ត្រី៣នាក់ ដែលអាចជាអ្នករាំនៅក្នុងក្រុមតន្រ្តីអកកេស បានរាំរែកនៅលើឆាកហើយស្លៀកពាក់ស៊ិចស៊ីនៅក្នុងកម្មវិធីមួយ ដោយមិនត្រូវបានដឹងថាជាកម្មវិធីអ្វី និងនៅខេត្តក្រុងណាឡើយ។ ការបញ្ចេញមតិមិនពេញចិត្តបែបនេះដោយសារតែ ឈិន ម៉ានិច្ច យល់ឃើញថាទិដ្ឋភាពបែបនេះអាចជះឥទ្ធិពលមកលើអ្នកសិល្បៈដទៃទៀត ។

ដោយតារាចម្រៀងរូបនេះបានសរសេររៀបរាប់ថា ៖ “មុននឹងនាងខ្ញុំផុសរូបនេះ នាងខ្ញុំសុំអនុញ្ញាតិពីម្ចាស់រូបផង នាងខ្ញុំមើលហើយក៏មានអារម្មណ៍ថាពិបាកភ្នែក គឺដោយសារតែនាងខ្ញុំយល់ថារូបភាពនេះវាប៉ះពាល់ដល់អ្នកសិល្បៈដែលគេល្អៗ ណាមួយនាងខ្ញុំក៏មានក្រុមតន្ត្រីសម័យដែរ តែនាងខ្ញុំមិនបានអោយកូនចៅធ្វើបែបនេះដើម្បីអោយគេជួលច្រើនទេ។ ហឺម! ខ្ញុំដឹងថាលុយវាសំខាន់តែមិនគួរធ្វើចឹងទេ សូមទោសរូបភាពនេះបានមកពីគេដែរ”។ តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?