តារាសម្តែងលោក ទ្រី តារាវុធ ដែលមហាជនស្គាល់ថាជាម្ចាស់ជ័យលាភីលេខ១ នៃកម្មវិធីប្រឡង Freshie ជំនាន់ទី១៥ និងសម្តែងរឿងខ្នាតធំច្រើនដូចជារឿង “កំណត់ហេតុនាងនាថ” , ​”សរសេរ​កន្លោង”, “និស្ស័យ​បង​ប្អូន” និង រឿង “ភូមិ​គ្រឹះ​ជំពាក់​ស្នេហ៍” ជាដើម ហើយសព្វថ្ងៃលោកក៏ជាពិធីករផងដែរ។

ជាមួយនឹងរូបសម្រស់ស្រស់សង្ហា មានសមត្ថភាពមិនធម្មតា តារាសម្តែងរូបនេះក៏បានតំណាងប្រទេសកម្ពុជា ចេញទៅប្រកួត Man Of The Year 2019 នៅប្រទេសមីយ៉ាន់ម៉ា។ ដោយកាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ កម្មវិធីប្រកួត Man of the Year ២០១៩ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ អ្វីដែលគួរឲ្យរំភើបនោះតារាសម្តែងលោក ទ្រី តារាវុធ បានជាប់ក្នុង TOP10 ។ យ៉ាងណាមិញជ័យលាភីគឺបានទៅលើបេក្ខភាពមកពីប្រទេសកូរ៉េខាងត្បូង 1st runner-up​ បេក្ខភាពមកពី Vietnam , 2nd runner-up បេក្ខភាពមកពី Indonesia , 3rd runner-up បេក្ខភាពមកពី Spain និង 4th runner-up Myanmar៕