តារាកំប្លែងនាយ សានម៉ៅ ឈ្មោះពិត លោក ធូ ចំរ៉ុង បានធ្លាក់ខ្លួនឈឺធ្ងន់រហូតត្រូវទៅថៃព្យាបាល ហើយពេលនេះស្ថានភាពជម្ងឺនៅតែមិនទាន់ប្រសើរឡើយ ដោយលោកនៅចោះបំពង់កដើម្បីឲ្យដកដង្ហម ខណៈដែលជម្ងឺដុះសាច់នៅផ្លូវដង្ហើមពុំទាន់អាចធ្វើការវះកាត់បាននៅឡើយ។ ជាក់ស្តែងណាស់លោកធ្លាប់តែសម្តែងកំប្លែងធ្វើឲ្យទស្សនិកជនសើចសប្បាយ តែនៅពេលនៅស្ងៀមមួយកន្លែងហើយនិយាយមិនកើតបែបនេះធ្វើឲ្យ នាយ សាន ម៉ៅ សម្រក់ទឹកភ្នែកគួរឲ្យអាណិតជាពន់ពេក ។ យោងតាមសម្តីកូនស្រីរបស់នាយសានម៉ៅ បានឲ្យដឹងថាឪពុករបស់ខ្លួនមានជម្ងឺរហូតដល់ទៅ៥មុខ មានជម្ងឺខ្សោយបេះដូង រលាកសួត ដុះសាច់ផ្លូវដង្ហើម ទឹកនោមផ្អែម លើសឈាម តែយ៉ាងណាជម្ងឺបេះដូងសួតនិង ទឹកនោមផ្អែមក៏ធូរស្រាល តែត្រូវលេបថ្នាំជាប្រចាំដាច់មិនបាន និងជួបតាមការណាត់របស់ពេទ្យថៃ ។ ក្នុងនោះដើម្បីឲ្យឪពុកខ្លួននិយាយបានដូចដើមវិញទាល់តែធ្វើការវះកាត់ ប៉ុន្តែពេទ្យ ត្រូវការឲ្យព្យាបាលបេះដូង និងសួតឲ្យប្រសើរសិនទើបវះកាត់បាន ចំពោះបញ្ហាថវិកាក្នុងការព្យាបាល កូនស្រីរបស់នាយ សាន ម៉ៅ បានប្រមែលប្រមូលសម្ភារៈទ្រព្យសម្បត្តិយកទៅលក់ ដើម្បីបានថវិកាព្យាបាលឪពុក។

ដោយ លោក អ៊ឹម ជីវ៉ា ដែលបានចុះទៅជួបតារាកំ​ប្លែង នាយ សាន ម៉ៅ បានរៀបរាប់ថា៖ “ពេលឃើញ នាយសានម៉ៅ សរសេរអក្សរទាំងទឹកភ្នែកធ្វើអោយខ្ញុំ ហូរទឹកភ្នែកតាម ស្ថានភាពតារាកំប្លែង នាយ សាន ម៉ៅ បានធូរបន្តិច តែបំពងសំលេងគឺមិនអាចនិយាយបាន ធ្វើអោយ តារាកំប្លែង សរសេរអក្សរអោយខ្ញុំខ្ញុំទាំងហូរទឹកភ្នែកថា មិនដឹងថាជាតិនេះអាចនិយាយបានឬក៏យ៉ាងណាទេជីវ៉ាអើយ ប្រហែលជាខ្ញុំក្លាយជាមនុស្សគរហើយមើលទៅខ្ញុំដូចគ្មានសង្ឃឹមទេជីវ៉ា។ ការសរសេនេះបន្ទាប់ពីខ្ញុំបាទតំណាងអោយសមាគមសិល្បករដែលនាំយកថវិការចំនួន ៣០មុឺនរៀល និងអង្ករមួយបាវ ជាមូលនិធិសិល្បះចាស់ជរាក្រោមការឧបត្ថម្ភពីសម្តេចតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ាហ៊ុនសែន ឧបត្ថម្ភជារៀងរាល់ខែជូនដលនាយសានម៉ៅ នៅគេហដ្ឋានរបសតារាប្លែងរូបនេះស្ថិតនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ”៕