ស្របពេលរដូវកាលភ្ជុំបិណ្ឌបានចូលមកដល់ ប្រជាពលរដ្ឋកម្ពុជាតែងនាំគ្នាទៅវត្តដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសាច់ញាតិបងប្អូនជិតឆ្ងាយដែលបានចែកឋានទៅ។ ថ្មីៗនេះដែរ ស្រាប់តែផ្ទុះការចែករំលែកពេញបណ្តាញសង្គមក្រោយមានការកោតសរសើរចំពោះវត្តអារាមមួយកន្លែងដែលមានទីតាំងស្ថិតនៅឯខេត្តបាត់ដំបង ប្រទេសកម្ពុជា ដោយមានការរចនាសួនច្បារក្នុងទីធ្លាវត្តយ៉ាងស្រស់ស្អាត ប្រៀបដូចជាសួនកម្សាន្ត។

វត្តដែលមានសួនស្រស់ស្អាត និងការរៀបចំគួរឲ្យទាក់ទាញជាទីចាប់អារម្មណ៍មួយនេះ មានឈ្មោះថា វត្តព្នៅ​ មានទីតាំងស្ថិតនៅ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លក្ខណៈពិសេសដែលគួរចាប់ចិត្ត និងទាក់ទាញអារម្មណ៍រហូតធ្វើឲ្យមានការចែករំលែកពេញបណ្តាញសង្គមនោះគឺការដាក់តាំងបង្ហាញរូបចម្លាក់សត្វដាយណូស័រ និងរូបចម្លាក់សត្វដទៃជាច្រើនប្រភេទទៀត។ លើសពីនេះវត្តមួយនេះគឺមានអាយុកាលជិត ១០០ឆ្នាំមកហើយ ចំណែកឯព្រះវិហារវិញគឺកសាងមកជាង៧០ឆ្នាំមកហើយ បើតាមប្រភពព្រះចៅអធិការមានសង្ឃ​ដីកាប្រាប់៕

ប្រភពរូប៖ វត្តព្នៅ ស្រុកឯកភ្នំ ខេត្របាត់ដំបង