សប្បាយចិត្តណាស់! នាយ តាក់ស៊ី ត្រូវបានក្មួយស្រីសម្តេចតេជោ លោកជំទាវ ហ៊ុន ចាន់ថុល ជួយឧបត្ថម្ភថវិកាចំនួន ២លានរៀល
សិល្បៈ September 25, 2019 sovann khmernote

ប្រិយមិត្តអ្នកអានច្បាស់ជាជ្រាបរួចមកហើយថា K01 បានសម្តែងការអាណិតអាសូរនាយតាក់ស៊ី ដោយសារឡានដែលសប្បុរសជនទើបរៃអង្គាសប្រាក់ទិញឲ្យ ស្រាប់តែខូចម៉ាស៊ីន ពេលឆេះម៉ាស៊ីន ខូចម៉ាស៊ីនត្រជាក់វិញម្តង ពេលមកដល់ជាង ខូចបូមចង្កូតផង ខូចជើងក្រោមទៀត ព្រោះឡានចង់រលួយហើយ។

យ៉ាងណាមិញយោងតាមការបង្ហោះរបស់ លោក K01 បានឲ្យដឹងថាលោកជំទាវ ហ៊ុន ចាន់ថុល បានជួយឧបត្ថម្ភថវិកាចំនួន ២លានរៀល (៥០០ដុល្លារអាមេរិក) ។ ដោយលោក K01 បានរៀបរាប់ថា៖ “ជួយអបអរ ជាមួយសំលាញ់ តាក់ស៊ី ណាស់ ពេលនេះ ក្មួយស្រីសម្តេចតេជោហ៊ុនសែន គឺលោកជំទាវ ហ៊ុន ចាន់ថុល បានជួយឧបត្ថម្ភ ថវិកា២លានរៀល ដល់នាយតាក់ស៊ី អរគុណលោកជំទាវ ផងដែរ”៕