កាលពីថ្មីៗនេះតារាចម្រៀងប្រុសលោក Eno បានប្រកាសថាខ្លួននឹងតែងនិពន្ធបទចម្រៀងជាមួយបទភ្លេងថ្មីដល់អតីតបេក្ខនារី X Factor Cambodia លៀង ចាន់ឡា ដូចពាក្យដែលខ្លួនបានធ្លាប់ប្រកាស និងសន្យា។ ក្រោយពេលបានជួបជុំគ្នា និងពិភាក្សាគ្នាអស់ជាច្រើនសប្តាហ៍ទីបំផុត លៀង ចាន់ឡា ក៏បានចូលថតចម្រៀងថ្មីមួយបទដែលជាស្នាដៃនិពន្ធរបស់លោក Eno។

ពេលនេះចម្រៀងដែល ចាន់ឡា​ បានថត បានចេញរូបរាងជាផ្លូវការហើយដោយស្នាដៃបទថ្មីនេះមានចំណងជើងថា ស្ត្រី ដែលជាស្នាដៃនិពន្ធទំនុកច្រៀង និងមេឡូឌីដោយ Mao Klee និងបទភ្លេងដោយ Deeo និង Mao Klee។ លោក Eno ក៏បានបង្ហាញពីអារម្មណ៍ចំពោះចម្រៀងមួយបទនេះដែរថា៖ «ថ្ងៃនេះជាថ្ងៃដែរប៉ាម៉ាក់ខ្ញុំផ្តល់កំណើតអោយខ្ញុំ សូមគោរពអរគុណលោកប៉ាអ្នកម៉ាក់ដែលបីបាច់ថែរក្សាកូនបានយ៉ាងល្អ ហើយអោយកូនមានថ្ងៃនេះ ចំណងដៃថ្ងៃនេះ ខ្ញុំសូមផុសបទភ្លេងថ្មីមួយបទ ដែលជាការនិពន្ធទំនុកច្រៀង និង Melodyថ្មី ដោយខ្ញុំបាទផ្ទាល់ រួមជាមួយក្រុមការងារ Original របស់ខ្ញុំបាទផងដែរ។ តោះមកស្តាប់ទាំងអស់គ្នា៖