តារាចម្រៀងដ៏ស្រស់សោភាអ្នកនាង សុខ ស្រីនាង កំពុងតែមានយ៉ីអ៊ុនឡើងស្រឺតៗតាំងពីបានចូល ទ្រនំដ៏ធំជាងគេក្នុងប្រទេសផលិតកម្មរស្មីហង្សមាស ដែលម្ចាស់បទ “ហត់ទេស្រលាញ់គេ ម្នាក់ឯង” រូបនេះលេខមុខយ៉ាងសកម្មក្នុងកម្មវិធីប្រគំតន្រ្តីជាច្រើនហូរហែរ ព្រមទាំងបានតំណែងជាតួឯកក្នុង រឿងភាគរបស់ទូទស្សន៍ដ៏មានប្រជាប្រិយ ហង្សមាស HDTV ទៀតផង។

ចុងក្រោយនេះ តួស្រីក្នុងរឿង “រាជិនីភូមិគ្រឹះ” រូបនេះក៏បានក្តោបតំណែងធំជាគណៈកម្មការក្នុង កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកថ្មីមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាស គឺកម្មវិធី Cambodian Idol Junior ដែលនឹងចាប់ផ្តើមចាក់ផ្សាយក្នុងពេលដ៏ឆាប់ៗ ខាងមុខនេះហើយគឺនៅ ថ្ងៃអាទិត្យ ទី29 ខែកញ្ញា ឆ្នាំ2019 ចាប់ពីម៉ោង 6 ដល់ម៉ោង 8 យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលមានគណៈកម្មការជាតារាចម្រៀងលំដាប់ប្រទេស៣រូបគឺលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខស្រីនាង ផ្ទាល់តែម្តង។ កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕