កំពូលតារាចម្រៀងល្បីមិនស្រកស្រុតជាងពីរទសវត្ស លោក ព្រាប សុវត្ថិ នៅតែមានសមត្ថភាពស្រូប យកភាពល្បាញល្បីឈរនៅលំដាប់កំពូលមិនធ្លាក់តំណែងទោះបីពេលនេះលោកមានវ័យជ្រេរបន្តិចទៅហើយក្តី។ កំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានឈានដល់វ័យ ៤៤ឆ្នាំ ហើយដែល លោកត្រូវបានគេដឹងថាកើតនៅឆ្នាំ១៩៧៥ ក្នុងទឹកដីខេត្ត កណ្ដាល គ្រាដែលប្រទេសកម្ពុជាស្ថិតក្នុងរបបប៉ុលពត។ លោក កើតនៅ ក្រោមដើមស្នាយ ដូច្នេះហើយ លោកត្រូវបានម្ដាយដាក់ឈ្មោះឲ្យថា “ស្នាយ” តែម្ដង។

ក្រៅពីគ្រងតំណែងជាកំពូលតារាចម្រៀងបុរសប្រចាំប្រទេស ម្ចាស់បទ សង្សារមួយខែពីរខែ ក៏ក្តោបបាន តំណែងជាគណកម្មការកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើន ដែលចុងក្រោយនេះលោកនឹងត្រូវធ្វើជា គណកម្មការក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior ដែល នឹងចាក់ផ្សាយជូនទស្សនានៅថ្ងៃអាទិត្យ ទី29 ខែកញ្ញា ឆ្នាំ2019 នេះហើយ ចាប់ពីម៉ោង 6 ដល់ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។ កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕