នារដូវជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សា្ថនីយទូរទស្សន៍ហង្សមាសមានកាដូពិសេសម្រាប់ ទស្សនិកជនទាំងអស់បានទស្សនាកម្សាន្តជាមួយក្រុមគ្រួសារយ៉ាងរីករាយនូវកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior ដែលនឹងចាក់ផ្សាយជូនទស្សនាចំថ្ងៃភ្ជុំធំតែម្តងគឺ ថ្ងៃអាទិត្យ ទី29 ខែកញ្ញា ឆ្នាំ2019 ចាប់ពីម៉ោង 6 ដល់ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។

កម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។ ត្រៀមទទួលយកភាពសប្បាយរីករាយពីកម្មវិធីដ៏អស្ចារ្យនេះជាមួយក្រុមគ្រួសារញាតិមិត្តយ៉ាងកក់ក្តៅនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ថ្ងៃអាទិត្យ ទី29 ខែកញ្ញា ឆ្នាំ2019 ចាប់ពីម៉ោង 6 ដល់ម៉ោង 8 យប់។ កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕