ពិតជារឿងគួរឲ្យអាណិតអាសូរជាពន់ពេកដោយយុវសិស្ស​ម្នាក់បានជាប់អាហារូបករណ៍រៀននៅចិនទៅហើយ ពេលមកពីធ្វើលិខិតឆ្លងដែននៅប៉ោយប៉ែត ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់។ ជនរងគ្រោះមានឈ្មោះ វីន​ សុីម៉ែត្រ សិស្ស​និទ្ទេស​A នៃវិទ្យាល័យ​ហ៊ុន​សែន​មង្គលបូរី បានជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ បណ្តាលឲ្យបាក់ជើងឆ្វេង៣កំណាត់ ហើយជីតាវិញក៏រងរបួសធ្ងន់ អ្វីដែលគួរឲ្យបារម្ភនោះជីវភាពក៏ក្រខ្សត់ ត្រូវការជំនួយពីសប្បុរសជនឲ្យជួយ បច្ចុប្បន្នកំពុងសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យជប៉ុន នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ដោយយោងតាមប្រភពពី យុវនិស្សិត ស្រុកមង្គលបូរី បានឲ្យដឹងថា ៖ “យុវសិស្ស​ឈ្មោះ​ វីន​ សុីម៉ែត្រ​ បានគ្រោះថ្នាក់​ចរាចរណ៍ នៅពេលដែលត្រឡប់មកពីធ្វេីលិខិតឆ្លងដែនដេីម្បីត្រៀមខ្លួនទៅសិក្សានៅប្រទេសចិនដែលបានជាប់អាហាររូបករណ៍ដែលជាសិស្ស​និទ្ទេស​A នៃវិទ្យាល័យ​ហ៊ុន​សែន​មង្គលបូរី ហើយក៏ជាសិស្ស​ក្រីក្រ បច្ចុប្បន្នស្នាក់នៅមន្ទីរពេទ្យជប៉ុន នៅក្នុងស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ កំពុងសង្រ្គោះបន្ទាន់ ចំពោះលេខទូរស័ព្ទទំនាក់ទំនង 012213136/093 213 136/017639966″។ ក្នុងនោះក៏មានសប្បុរសជនឈ្មោះ Dalen Ngor បានប្រកាសយ៉ាងដូច្នេះថា៖ “សួស្ដីអ្នកទាំងអស់គ្នាមានមិត្តណាចង់ជួយឧបត្ថម្ភដល់ក្មេងស្រីកំសត់ម្នាក់ដែលជាសិស្សនៃវិទ្យាល័យហ៊ុនសែនមង្គលបូរី ឆ្នាំនេះគាត់ទទួលបាននិទ្ទេសA ហើយជាប់អាហារូបករណ៍ទៅចិនទៀត តែជាអកុសលថ្ងៃទី25 ខែកញ្ញា 2019 គាត់ទៅធ្វើpassport នៅប៉ោយប៉ែតដើម្បីត្រៀមទៅចិន ត្រលប់មកវិញជួបគ្រោះថ្នាក់ចរាចរណ៍២នាក់ជីតាគាត់ គាត់បាក់ជើងឆ្វេង៣កំណាត់ ឥឡូវកំពុងវះកាត់ដាក់ដែក ហើយជីតាគាត់ក៏រងរបួសធ្ងន់ដែល ជីវភាពគាត់ក្សត់ខ្លាំងណាស់ គាត់រស់នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ដូច្នេះ សូមជ្រាបជាដំណឹង យើងខ្ញុំត្រូវការជំនួយជាបន្ទាន់ រឺអាចទាក់ទងតាមលេខទូរស័ព្ទ 095311116″៕