ករណីចោរកម្មនៅតែបន្តកើតមានជារឿយៗនៅក្នុងសង្គមខ្មែរ បើទោះបីជាក្រុមសមត្ថកិច្ចបានព្យាយាមចេញធ្វើអន្តរាគមនជាច្រើនលើកច្រើនសារ តែហាក់នៅមានកម្រិតនៅឡើយ។ មួយរយៈក្រោយនេះយើងសង្កេតឃើញមានករណីរងគ្រោះជាច្រើន មិនត្រឹមតែវត្ថុមានតម្លៃតូចៗដូចជាទូរស័ព្ទ ឬម៉ូតូ និងកង់ឡើយ សូម្បីតែឡានក៏ចោរអាចលួចបានដែរ ដែលជាហេតុគួរឲ្យព្រួយបារម្ភជាខ្លាំង។

ជាក់ស្តែងកាលពីរាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ៣០នាទី យប់ មានករណីចោរកម្មមួយបានកើតឡើងនៅនឹងមុខហាងនំមួយកន្លែងយីហោ T Cake ដែលមានទីតាំងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយរថយន្តម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2908 បានចតចោលមុខហាង ត្រូវបានចោរលួចបាត់ស្រមោលដោយសុវត្ថិភាពតែម្តង។ នេះជាមេរៀនមួយសម្រាប់អ្នកឧស្សាហ៍ចតរថយន្តទុកចោលនៅពេលយប់ ហើយក៏កុំទុកចិត្តសោ smartkey ឲ្យសោះ៕