ទស្សនិកជនមិនតិចនោះទេ ដែលកំពុងទន្ទឹងរង់ចាំការមកដល់នៃភាពយន្ត “ Love Battle ឬធានារ៉ាប់រងស្នេហា២ឆ្នាំ” ដែលជាការសម្តែងរួមគ្នារវាងកញ្ញា Esther Supreeleela និង លោក Panjan Kawin Imanothai។ ធានារ៉ាប់រងស្នេហា២ឆ្នាំ រៀបរាប់ពីក្រុមហ៊ុនមួយដែលទើបដំណើរការគម្រោងកម្មវិធីថ្មីដែលហៅថា ”ស្នេហ៍២ឆ្នាំបង្កើនទ្រព្យ” ដែលគំរោងនេះហើយ ជាចំណុចចាប់ផ្តើមនៃសៃវៀនស្នេហាដ៏ក្តៅគគុករបស់ Than និងJeed។ Than ជាមនុស្សមានវិបត្តស្នេហាដោយសារធ្លាប់ត្រូវអ្នកគ្រូពេទ្យម្នាក់បោះបង់ក្រោយពេលបរិច្ចាគក្រលៀនឲ្យឪពុកស្រីម្នាក់នោះ។ ​

ចំណែកJeedជាមនុស្សជឿជាក់លើស្នេហា ថាស្នេហ៍ពិតពិតជាមាន ព្រោះគេក៏កំពុងមានស្រលាញ់គ្នាជាមួយសង្សារ តែគ្រប់យ៉ាងមិនបានសមបំណងដែលJeedគិតនោះទេ សង្សារJeedបែរជាលួចក្បត់ទៅមានស្រីដែលជាអតិថិជនម្នាក់របស់នាង។ តួប្រសនិងតួស្រី ចាប់ផ្តើមស្គាល់គ្នាលើដងផ្លូវ១ ដែលទីនេះជាចំនុចស្នូលធ្វើឲ្យរឿងរ៉ាវស្នេហាជាច្រើនបានកើតឡើង។ ក្រោយមានបញ្ហាជាមួយគ្នាលើផ្លូវ និងកម្មវិធីមួយផុ្សងទៀតកណ្តាលផ្សារ តួស្រីត្រូវបានគេផ្ទេរមកធ្វើជាជំនួយការឲ្យតួប្រុស ទោះចង់មិននចង់ការគណនារឿងតួស្រីជាតួលេខតាមបែបគណិតវិទ្យាធ្វើឲ្យតួស្រីព្រមធ្វើជាជំនួយការតួប្រុសនៅក្រុមហ៊ុននេះ ដោយត្រូវដំណើរការគម្រោងកម្មវិធី ”ស្នេហ៍២ឆ្នាំបង្កើនទ្រព្យ” ជាមួយគ្នា ដោយមានលក្ខខណ្ឌថា បើតួប្រុសធ្វើឲ្យអត្រាគូរស្នេហ៍បែកគ្នាកើនឡើងលើស៥០% តួស្រីនិងត្រូវលាឈប់។ ចង់ដឹងថាសាច់រឿងបន្តនឹងទៅជាយ៉ាងណាសូមទស្សនាខ្សែភាពយន្ត រឿង “Love Battle/ ធានារ៉ាប់រងស្នេហា២ឆ្នាំ” មកដល់ Major Cineplex ហើយ រឿងនេះនឹងមកចាក់បញ្ជាំងនៅថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះហ់ើយ។

តែកុំភ្លចណារាល់ពេលលោកអ្នកទៅទស្សនារឿង “Love Battle ឬធានារ៉ាប់រងស្នេហា២ឆ្នាំ” គ្រប់សាខានៃរោងភាពយន្ត MAJOR CINEPLEX លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ពិសេសគឺសំបុត្រយន្តហោះពីCambodia Airway ធ្វើដំណើរកម្សាន្តទៅប្រទេសថៃ ទាំងទៅទាំងមក ហើយអតិថិជន ២រូបរបស់ Major Cineplex ដែលឈ្នះរង្វាន់ ម្នាក់នឹងទទួលបានសំបុត្រយន្តហោះចំនួន២សន្លឹក។ អស់ទាស់តែម្តងរកឯណាបានមើលរឿងល្អមើលហើយមានឱកាសឈ្នះរង្វាន់ទៅលេងប្រទេសថៃ កុំឲ្យរំលងផុតណា៕