ស្រុកកៀនស្វាយមានករណីចោរគាស់ផ្ទះលួចទូរស័ឮជិត១០០គ្រឿងមុនថ្ងៃបុណ្យភ្ជំុបិណ្ឌ

ខេត្តកណ្តាល៖ ហាងលក់ទូរស័ព្ទមួយកន្លែងយីហោ ងួង សៅមុនី២ ត្រូវបានចោរលួចគាស់យកទូរស័ព្ទអស់ជិត១០០គ្រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ សាត សុវណ្ណា ភេទប្រុសអាយុ
៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំ កើតហេតុមុខរបរលក់ដូរ ។

សម្ភារៈដែលបាត់បង់រួមមាន ទូរសព្ទ័ដៃគ្រប់ប្រភេទចំនួន៩៨គ្រឿង (iPhone 7 plus ៨គ្រឿង ,iPhone 8 plus ០១គ្រឿង ,iPhone Xs Max ១គ្រឿង ,iPhone 6 plus ៧គ្រឿង ,iPhone6s ២គ្រឿង ,iPhone X ២គ្រឿង ,Vivo ១០គ្រឿង , Samsung Note 8 ២គ្រឿង, Samsung Note 5 ២គ្រឿង , Samsung ផ្សេងៗ ៧គ្រឿង និងoppo ៥៦គ្រឿង។ វត្ថុតាងរកឃើញរួមមាន អង្រឹងអំបោះចំនួន០២ (១ប្រវែង២.៥ម) សំបកដបទឹកបរិសុទ្ធ០៣ (ម៉ាកវីតាល់ ០២ដប ម៉ាកសុីនិត០១ដប ) កន្ត្រៃកាត់សង្ក័សីដងពណ៌ក្រហម០១។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោស៕