ឲ្យតែរដូវបុណ្យទានម្តងៗ ប្រជាពលរដ្ឋដែលដើរលេងតាមរមណីដ្ឋានខ្លះ តែងតែរអ៊ូ រឿងម្ហូបឡើងថ្លៃ ឬ តម្លៃឈ្មួលតូចអង្គុយឡើងថ្លៃដែរ។ ងាកមកមើលក្រោយរដូវភ្ជុំបុណ្យនេះ មានគណនីហ្វេសបុកមួយបានបង្ហោះពីតម្លៃតូបជួលនៅកែប និងបង់ថ្លៃតូបរហូតដល់ទៅ 50$ បើអង្គុយមិនកម្ម៉ង់ម្ហូប។ គាត់បានសរសេររៀបរាប់ និងបង្ហោះវិដេអូ ឲ្យមន្ទីរទេសចរណ៍ខេត្តកែប ត្រួតពិនិត្យបញ្ហានេះ ដោយសរសេរថា៖

“មោះមកទស្សនាផ្ទាល់ពីទិដ្ឋភាពកាលពី 28 កញ្ញា​ ឆ្នាំ2019នៅឆ្នេរកែប ដែលអ្នកលក់នៅទីនោះកោរមិនដាក់ទឹក ហេីយពិចារណាទាំងអស់គ្នា ដំបូងឡេីយវាថាតូបតំលៃ50000៛ តែទាល់កម្មង់ម្ហូបវាប្រាំមុខហ្វ្រីតូប ដោយតំលៃម្ហូបមួយមុខ60000៛ ចឹងតែបេីកម្មង់ក្រោមប្រាំមុខតូបមួយ50000៛ ដល់តែពេលចុងក្រោយវានិយាយខ្លួនឯងដូចក្នុងវីដេអូ​ ថាបេីអង្គុយមិនកម្មង់ម្ហូបហាងវា ត្រូវបង់ថ្លៃតូប50$​ បេីមិនជឿមេីលវីដេអូអោយចប់ មិនតែប៉ុណ្នោះ បេីភ្ញៀវណាចូលអង្គុយហេីយ ដេីរចេញវាគំរាមថាត្រូវតែបង់ថ្លៃតូប50$ដែរ តេីខាងមន្ទីរទេសចរណ៍ខេត្តកែបមានមេីលឬទេអស់លោក កុំអោយស្អុយអោយសោះណា។

មិនត្រឹមតែប៉ុណ្នោះ ពេលភ្ញៀវនោះគាត់អញ្ជេីញចេញទៅ ម្ចាស់ហាងសុតតែយកអង្ករមកក្រវាសចេញទៀតផងពិចារណាផងខាងអស់លោកខេត្តកែប គួរគិតថាអស់លោកជាអាជ្ញាធរដែនដី មិនថាយ៉ាងមិចទេតែអោយវាសមរម្យបន្តិចទៅ៕ ប្រភពហ្វេសបុក៖ បង គជ់