អ្នកនាងខាត់ សុឃីម បាត់កញ្ចក់ឡាន ពេលទៅទិញវិញបានកញ្ចក់ឡានខ្លួនឯងផ្ទាល់តែម្តង , ចឹងបានសំបូរចោរម្លេះ បើលោកចោរមានទីផ្សារចឹងតាស
សិល្បៈ September 30, 2019 បក្សីចាំក្រុង

អ្នកនាងខាត់ សុឃីម បានបង្ហោះវិដេអូ អរគុណទៅលោកចោរ ដែលបានលួចកញ្ចក់ត្រចៀកឡាន របស់អ្នកនាង តែអ្វីដែលគួរឲ្យកត់សម្គាល់នោះក្នុងវិដេអូ អ្នកនាងបាននិយាយរៀបរាប់ថា កញ្ចក់ដែលអ្នកនាងទិញ គឺជាកញ្ចក់ដើមដែលអ្នកនាងបាត់ទៅ។ គួរបញ្ជាក់ថាមួយរយៈនេះ មានករណីបាត់កញ្ចក់ឡានជាច្រើន ដូចថ្ងៃមុនម្ចាស់ឡាន 570 បានបាត់កញ្ចក់ឡានហើយគាត់បានទៅរកទិញ អ្នកលក់សួរតាំងពីបាត់ម្តុំណា និងម៉ោងដែលបាត់ទៀត មួយសន្ទុះក្រោយមក អ្នកលក់ថាមានកញ្ចក់ហ្ស៊ីនលក់ជូន ហើយម្ចាស់ឡានបាននិយាយថាសង្ស័យតែកញ្ចក់ដែលខ្ញុំបាត់ហ្មង ហើយអ្នកលក់ថា បងឯងធ្វើដូចអត់ដឹង។ ជាចុងក្រោយ ខ្មែរណូទ សុំអំពាវនាវឲ្យបងៗសមត្ថកិច្ចចាត់វិធានការលើកន្លែងដែលទទួលផលចោរកម្ម ដើម្បីលុបបំបាត់ទីផ្សាររបស់ចោរដែលលួចបាន៕