ទីបំផុតកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition សប្ដាហ៍ទី១ បានធ្វើការចាក់ផ្សាយជាលើកដំបូងហើយ កាលពីរាត្រីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយក្នុងនោះមានបេក្ខភាពជាកុមារា កុមារី ជាច្រើនរូបបានមកចូលរួមប្រកួតប្រជែងទូទាំងប្រទេស។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ក្នុងនោះយើងសង្កេតឃើញមានកុមារាឈ្មោះ មៀច មឿនពិសិដ្ឋ អាយុ១៤ឆ្នាំ មកពីខេត្តស្វាយរៀង ដោយកុមារារូបនេះមានភាពក្លាហាន ខ្លួនជាក្មេងប្រុសតែ បកស្រាយបទចម្រៀង “សៀមរាបចាំស្នេហ៍” ជាបទចម្រៀងស្រី ច្រៀងយ៉ាងក្រអួនក្រអៅ ។ តែដោយសារការបកស្រាយនៅមានកម្រិតកុមារា មឿនពិសិដ្ឋធ ពុំទទួលលទ្ធផលជោគជ័យទៅកាន់វគ្គបន្តឡើយ។ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖