បញ្ហាបរិស្ថាននៅតាមរមនីយដ្ឋានធម្មជាតិ និងកន្លែងទេសចរណ៍ កំពុងតែជាបញ្ហាដ៏ធំមួយ ដែលអាជ្ញាធរកំពុងតែធ្វើការរកដំណោះស្រាយ ដោយកាកសំណល់សំរាម ថង់ប្លាស្ទិកដែលប្រជាពលរដ្ឋមួយចំនួនបានបោះចោលផ្តេសផ្តាសគ្មានសណ្តាប់ធ្នាប់នៅទីសាធារណៈ។ ហើយថ្មីៗនេះក៏មានការរិះគន់ថ្មីមួយទៀតពាក់ព័ន្ធនឹងបញ្ហាសំរាមកកកុញពេញតំបន់អេកូទេសចរណ៍ ទឹកធ្លាក់ចាក់អង្រែ និងទឹកធ្លាក់ច្រើនកន្លែងទៀត ដែលឋិតនៅលើខ្នងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ធ្វើឲ្យបាត់បង់សម្រស់ដែលធ្លាប់តែស្រស់ស្អាត។ ដោយនៅតំបន់នោះពោរពេញដោយសំរាមដូចជាសំបកកំប៉ុង ថង់ផ្លាស្ទិក ដែលធ្វើអោយបាត់បង់សោភណ្ឌភាព។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ បង គជ់ បានសរសេររៀបរាប់ថា ៖ “ភ្នំត្បែងមានជ័យ សំរាមមិនដែលធូរថ្លៃទេ អ្នកដែលធូរថ្លៃគឺអ្នកចោលសំរាមគ្មានរបៀបកន្លែងនេះកាលពី5-6ឆ្នាំមុនគឺសា្អតណាស់ តែដល់គេស្គាល់ច្រេីនទៅចប់លែងចេះនិយាយ ។ ចង់សួរថាហេតុអ្វីបានជារបស់យេីងយកមកវាធ្ងន់ណាស់ហេីយហូបអស់ហេីយមិចបានវាធ្ងន់លេីសដេីម ។ ខ្ញុំនិយាយតែមនុស្សដែលមានខ្លួនទេអ្នកអត់មានខ្លួនកុំយកខ្លួនដាក់អីបរិស្ថានស្អាតកេីតចេញពីយេីងគ្រប់គ្នា រិះគន់ដេីម្បីស្ថាបនា វាដដែលជាដដែល សួរថាអស់លោកអ្នកដែលពិសាររួចអស់លោកអ្នកមានយកខួរយកមកតាមដែរឬទេ?”៕