បញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាពិសេសគឺការបើកបរមិនគោរពច្បាប់នេះតែម្តង។ យ៉ាងណាមិញថ្មីៗនេះក៏មានវីដេអូខ្លីដែលពលរដ្ឋថតបានបង្ហាញនូវករណីហួសចិត្តមួយដែល អ្នកបើកបររថយន្តជាច្រើនគ្រឿង បានបើកបរបញ្ច្រាស់ផ្លូវ ដោយមិនញញើតខ្លាចបង្កជាគ្រោះថ្នាក់ យ៉ាងណាមិញការបើកបរមិនគោរពច្បាប់នេះបង្កឲ្យមានការកកស្ទះដោយសារតែមានការបិទផ្លូវដោយអ្នកជិះបញ្ច្រាស់នោះពុំអាចទៅមុខឬបកក្រោយបាន។

យោងតាមគណនីហ្វេសប៊ុក Richard Ricky បានសរសេររៀបរាប់ថា៖ “ម្សិលមិញផ្លូវជាតិលេខ ៥ យើងហ្នឹង ចេះប្រញាប់អីតែឯងអោយរាង ផ្លូវគេធ្វើចែកអោយជិះម្នាក់ម្ខាងហើយ ទៅជិះបញ្ច្រាស់ផ្លូវគេ មានអីឡានធំមកពីមុខជាប់នៅនឹង ទៅមុខក៏មិនរួច ក្រោយក៏មិនរួច”៕