សាន ផានិត តារាចម្រៀងប្រុសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលពីជំនាន់ឆ្នាំ២០០០ ដោយមហាជន និងប្រិយមិត្តភាគច្រើនបានស្គាល់រូបគាត់ថាជាតារាចំរៀងប្រុសមួយរូបដែលចូលចិត្តលេងស្ទាយសក់ត្រងោល និងជាម្ចាស់បទ “ជាប់រវល់”, “ទូរស័ព្ទប្រាប់ផង” ព្រមជាមួយបទល្បីៗជាច្រើនទៀត ទាំងបទជាភាសាខ្មែរ និងបរទេស។

យ៉ាងណាមិញថ្មីៗនេះលោកត្រូវបានអ្នកមួយរូបនៅជាយដែនថៃ សុំថតរូបជាមួយ អ្វីគួរឲ្យភ្ញាក់ផ្អើលអ្នកគាំទ្រជាស្រីស្អាតនោះធ្លាប់បានថតរូបជាមួយនឹង សាន ផានិត និងកែវ នីសា កាលពី១២ឆ្នាំមុន ។ ដោយលោក សាន ផានិត បានសរសេរសារយ៉ាងខ្លីថា៖ “យប់មុិញមកដល់ជាយដែនថៃ ក្មួយស្រីម្នាក់កាន់រូបថត១សន្លឹកមកអោយហើយសួរខ្ញុំថាពូចាំទេកាលពី១២ឆ្នាំមុន កាលពូមកខនសឺត?”៕