កាលពីថ្មីៗនេះ LISA សមាជិកក្រុមចម្រៀងនារីកូរ៉េល្បីឈ្មោះ BLACKPINK ដែលជាជនជាតិថៃធ្លាប់បានទទួលការកោតសរសើរម្តងមកហើយ ក្រោយពេលដែលនាងបានបរិច្ចាគថវិកាចំនួន ១០០,០០០ បាតដើម្បីចូលរួមមូលនិធិបរិច្ចាគដល់ជនរងគ្រោះដោយទឹកជំនន់ នៅឯខេត្តអ៊ុប៊ុនរ៉ាតថានី ប្រទេសថៃ។

ពេលនេះសមាជិកក្រុមចម្រៀងកូរ៉េមួយរូបទៀត ក៏ទទួលបានការកោតសរសើរមិនចាញ់ពី LISA ដូចគ្នា ពីទឹកចិត្តដ៏សប្បុរសរបស់លោក នោះគឺ BAMBAM សមាជិកក្រុម GOT7 ដែលជាបុរសរូបសង្ហាមានមន្តស្នេហ៍ និងទាក់ទាញជាខ្លាំង។ យោងតាមប្រភពអង្គការ UNICEF Thailand បានឲ្យដឹងថា BAMBAM ដែលជាសមាជិកក្រុម GOT7 បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០០,០០០ បាត ដើម្បីជួយសង្គ្រោះដល់ក្មេងៗដែលរងគ្រោះដោយសារទឹកជំនន់នៅឯខេត្តអ៊ុប៊ុនរ៉ាតថានី។ BAMBAM គឺជាតារាចម្រៀង KPOP ទី២ ដែលបានផ្តល់ការបរិច្ចាគដើម្បីជួយដល់ប្រទេសខ្លួន៕