ជាការពិតណាស់ ម្ដាយរបស់កុមារីល្អហួស និងជាបងស្រីរបស់តារាសម្តែង ដេនី ក្វាន់ គឺអ្នកនាង ចោម ច័ន្ទ តែងតែបង្ហាញនូវរូបភាព ដែលខ្លួនកំពុងតែមានបាន ជាមួយនឹងការស់នៅយ៉ាងសម្បូរបែប មាសទាំងប្រាក់ ឡាន របស់របរទំនើបៗជាច្រើន ព្រមទាំងមានដំណើរកម្សាន្តនៅឯក្រៅប្រទេសថែមទៀត។ ជាពិសេសគេសង្កេតឃើញ ចោម​ ច័ន្ទ បានបង្ហាញនូវរូបសម្រស់ដែលអ្នកនាងបានកែកុន និងថែរក្សាសម្រស់បានយ៉ាងស្រស់សោភា។

យ៉ាងណាមិញថ្មីៗនេះក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ចោម ច័ន្ទ ព្រមទាំងគូស្នេហ៍ជាជនជាតិបរទេសបាននាំយកគ្រឿងអលង្ការ ព្រមទាំងលុយកាក់ជាច្រើនជូនដល់អ្នកមានគុណ ដោយ ចោម​ច័ន្ទ បានសរសេរសារយ៉ាងខ្លីថា ៖ “សំរាប់អ្នកមានគុណទាំងពីររបស់ខ្ញុំ ខ្ញុំស្រលាញ់និងគោរពលោកទាំងពីរជាមួយការតបស្នងដឹងគុណ ការខិតខំថែរក្សានិងបីបាច់ របស់លោកឱពុកនិងអ្នកម្តាយតាំងពីកូននៅតូច រហូតដល់កូនធំដឹងក្តី។ អ្វីដែរពិសេសកូនមានថ្ងៃនេះគឺដោយសារគុណលោកទាំងពីរតែងតែប្រដៅកូនអោយកូនធ្វេីអ្វីដែលមិនល្អនិងត្រឹមត្រូវ។ អ្នកម្តាយខ្ញុំ ឱពុករបស់ខ្ញំុ គឺមិនអោយកូនៗទៅឈ្នានីសនរណាម្នាក់ ដូចនេះខ្ញុំដឹងថាពាក្យសំដីរបស់គាត់គឺពិតជាមានតំលៃ ចុងក្រោយគឺខ្ញុំ មានក្តីសុខនិងមិនក្តៅក្រហាយទ្បេីយ”៕