Baitoey Suteewan តារាចម្រៀង និងសម្តែងស្រីសិចស៊ីដែលបងប្អូនភាគច្រើនបានស្គាល់គាត់តាមរយៈឈ្មោះ Baitoey Rsiam បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយនាងប្រកាសថានាងនឹងចូលរោងការនៅចុងឆ្នាំ២០១៩នេះ ជាមួយគូស្នេហ៍រូបសង្ហា និងជាមហាសេដ្ឋីមានទ្រព្យហូរហៀរមួយរូបប្រចាំប្រទេសថៃ។

ក្រោយប្រកាសរៀបការមិនបានប៉ុន្មានផង Baitoey ក៏បានបង្ហាញរូបភាពអាពាហ៍ពិពាហ៍ដ៏ស្រើបស្រាលរបស់ខ្លួនទៅកាន់មហាជន ដោយគ្រាន់តែឃើញហើយអាចនឹងក្តៅខ្លួនឈាមច្រមុះ ព្រោះតែភាពសិចស៊ីរបស់នាង និងគូស្នេហ៍។ យ៉ាងណាមិញ Baitoey បានបង្ហាញគម្រោងរៀបអាពាហ៍ពិពាហ៍របស់នាងឲ្យដឹងថា ពិធីមង្គលការរបស់នាងនឹងត្រូវរៀបចំនៅថ្ងៃទី៥ ខែតុលា ខាងមុខនេះនៅឯសណ្ឋាគារ Siam Kempinski Hotel ដោយអាចនឹងចំណាយទឹកប្រាក់អស់ប្រមាណជាង១០លានបាត ហើយសង្ឃឹមថានឹងមានមនុស្សជាច្រើនបានចូលរួម និងជូនពររូបនាង៕