ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីស្ត្រីម្នាក់នៅភ្នំពេញ បានរកឃើញស្វាមីដែលបែកគ្នាយូរឆ្នាំប៉ុន្តែស្វាមីជាមនុស្សវិកលចរិត។ ប៉ុន្តែក្រោយការសួរនាំ លោកមេប៉ុស្តិ៍ក្រចាប់ ដឹងថាភាគីទាំង២ គ្មានធ្លាប់ពាក់ព័ន្ធគ្នាទេ ដោយស្ត្រីខាងលើក៏ជាមនុស្សមិនគ្រប់ទឹក បានធ្វើដំណើរតែម្នាក់ឯង ទៅដល់ឃុំក្រចាប់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏បានជួបបុរសនោះអោបថើបលន់តួរ និង អង្វរ ហៅបុរសនោះថាជាប្តីឲ្យយល់ព្រមត្រឡប់មករួមរួមជាមួយគ្នាវិញ។

ក្រោយពីសាកសួររួច លោកមេប៉ុស្តិ៍ ក៏បានរកឃើញលេខទូរស័ព្ទកូនស្រីរបស់ស្ត្រីរូបនោះ ដោយបានតេសួរនាំនាងជាកូនចិញ្ចឹម ឲ្យឡើងមកយកម្តាយនាងទៅភ្នំពេញវិញ។ តាមស្រ្តី ជាកូនចិញ្ចឹម បានប្រាប់ថា ម្តាយនាង មានសតិមិនល្អ គឺឡប់ម្តងម្កាល និងមិនធ្លាប់មានប្តីទេ៕