សង្គម៖ ប្រិយមិត្តប្រាកដជាដឹងច្បាស់ នៅពេលដែលមានបុណ្យទានធំៗម្តងៗ ឲ្យតែប្រជាពលរដ្ឋរស់នៅក្នុងក្រុង ឬតាមបណ្តាលខេត្តនានា ចាកចេញទៅដើរលេងតាមរមណីយដ្ឋាន នានា គឺដឹងតែស្ទះខ្លាំង ហើយមានអ្នកបើកបរមួយចំនួន តែងតែជិះបញ្ច្រាស់ទិស ដែលធ្វើឲ្យចរាចរណ៍រឹតតែកកស្ទះរហូតរាប់ម៉ោងឯណោះ។ ងាកមកមើលវិដេអូនេះម្តងគឺនៅក្រោយភ្ជុំធំមួយថ្ងៃ នៅលើស្ពានអ្នកលឿង អ្នកបើកបរមួយចំនួន សំរុកជិះបញ្ជ្រាស់ទាំងលើស្ពានទៀត ដើម្បីចង់ទៅឲ្យបានមុន ទីបំផុតជាប់កកស្ទះទៅមិនរួចទាំងអស់គ្នា។ ប្រទេសជប៉ុនខំជួយកសាងស្ពាន និងគូសគំនូសដើ់ម្បីឲ្យស្រួលធ្វើដំណើរ តែបែរជាអ្នកបើកបរមួយចំនួន រំលោភគំនូសចរាចរណ៍ និងបំពានច្បាប់ចរាចរណ៍មិនចេះខ្មាស់អៀនសូម្បីតែបន្តិច។

សមត្ថកិច្ចគួរតែធ្វើការផាកពិន័យដើម្បីឲ្យរាងចាល និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយសារតែអ្នកបំពាន់ច្បាប់ផងដែរ។ គួរបញ្ជាក់ថាស្ពានត្សឹបាសា ឬស្ពានអ្នកលឿង​ ប្រវែង ២,២១០ម៉ែត្រ មានទីតាំងនៅខេត្តព្រៃវែង កសាងរួចនៅឆ្នាំ ២០១៥។ ត្សឹបាសា គឺមានន័យថាស្លាបបក្សី​ ដោយសាររូបរាងស្ពានស្រដៀងហ្នឹងស្លាបបក្សី និងជាពិសេសក្នុងការដាក់ឈ្មោះនេះដោយមានក្តីសង្ឃឹមថាមិត្តភាពជប៉ុន កម្ពុជា កាន់តែរីកចម្រើនកាន់តែខ្ពស់ដូចបក្សីត្រដាងស្លាបហោះហើរលើមេឃ៕