កំសត់ណាស់! នេះជាបណ្តាំចុងក្រោយរបស់លោកពូ សាន ម៉ៅ និយាយមិនរួច តែគាត់សរសេរជាអក្សរ មុនពេលលាចាកលោកថា…
សិល្បៈ October 2, 2019 បក្សីចាំក្រុង

យោងតាមប្រភពព័ត៌មាននាល្ងាចនេះបានឲ្យដឹងថា៖ តារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះ លោកពូ សាន ម៉ៅ បានទទួលមរណភាពនាវេលាម៉ោង៦ល្ងាច នៅមន្ទីពេទ្យនៅខេត្ត អ៊ូប៊ុន ប្រទេសថៃ។ ដំណឹងដ៏ក្រៀមក្រំនេះធ្វើឲ្យមហាជនជាច្រើនទាំងក្នុង និងក្រៅប្រទេសមានការរន្ធត់ចិត្ត និងអាណិតអាសូររបស់លោកពូ សាន ម៉ៅ យ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា តារាកំប្លែងនាយ សាន ម៉ៅ បានធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវទៅថៃព្យាបាល ហើយពេលនេះស្ថានភាពជម្ងឺនៅតែមិនទាន់ប្រសើរឡើយ ដោយលោកនៅចោះបំពង់កដើម្បីឲ្យដកដង្ហម ខណៈដែលជម្ងឺដុះសាច់នៅផ្លូវដង្ហើមពុំទាន់អាចធ្វើការវះកាត់បាននៅឡើយ។

យោងតាមរយៈកិច្ចសំភាសន៍របស់កម្មវិធីសិល្បករកម្ពុជា រវាងលោក អ៊ឹម ជីវ៉ា ជាមួយលោកពូ សាន ម៉ៅ បានឲ្យដឹងថា បណ្តាំចុងក្រោយរបស់លោកពូ ដែលផ្តែផ្តាំដោយសរសេរជាអក្សរថា ជាតិនេះប្រហែលជាគាត់គមួយជីវិតហើយជីវ៉ាអើយ! បងគ្មានសង្ឃឹមទេ។ បណ្តាំចុងក្រោយនេះធ្វើឲ្យលោក អ៊ឹម ជីវ៉ា ទប់ទឹកភ្នែកមិនបានអាណិតអាសូរលោកពូយ៉ាងខ្លាំង៕