កាលពីល្ងាចមិញនេះ មានដំណឹងដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណភាពនៅវេលាម៉ោង៦ល្ងាច នៅឯមន្ទីរពេទ្យប្រទេសថៃ។ បន្ទាប់ពីលឺដំណឹងដ៏ក្រៀមក្រំនេះ បងប្អូនជាច្រើនបានសម្តែងការសោកស្តាយជាខ្លាំង ងាកមកមើលអ្នកនាងគ្រត ដែលជាដៃគូចាស់រាប់ឆ្នាំរបស់លោកពូសាន ម៉ៅវិញ គាត់បានសរសេររៀបរាប់ក្នុងហ្វេសបុកផ្ទាល់ខ្លួនរបស់គាត់ថា៖ “ប្អូន​រន្ធត់​ចិត្ត​ តក់ស្លុត​ ​ស្តាយ​ស្រណោះ​នូវ​ការ​បាត់បង់​បងប្រុស​ដ៏​ល្អ​ ជា​ដៃគូ​ដ៏​កម្រ​​ និង​សិល្បករ​ដ៏​មាន​ទេពកោសល្យ​​ម្នាក់​ ប្អូន​ពិតជា​ពិបាក​នឹង​ទទួល​យក​ខ្លាំង​ណាស់ សូម​អោយ​វិញ្ញាណក្ខន្ធ​បង​ប្រុស​បាន​ទៅ​កាន់​សុគតិភព​ផង​ចុះ”៕