កាលពីល្ងាចម្សិលមិញនេះ បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសជាច្រើនមានការរន្ធត់ក្តុកក្តួលអារម្មណ៍យ៉ាងខ្លាំង ក្រោយទទួលដំណឹងថា កំពូលតារាកំប្លែងជើងចាស់ លោកពូ សាន ម៉ៅ ដែលមានឈ្មោះពិត លោក ធូ ចំរ៉ុង បានទទួលមរណភាពនៅឯមន្ទីពេទ្យក្នុងខេត្ត អ៊ូប៊ុន ប្រទេសថៃ។ បើយោងតាមការបញ្ជាក់នៅលើបណ្តាញសង្គមពីលោក អ៊ឹម ជីវ៉ា នៅមុននេះបន្តិចបានឲ្យដឹងថា៖

“សពតារាកំប្លែង នាយ សានម៉ៅ បានដឹកមកដល់វត្តព្រែកប្រាហើយ នៅវេលាម៉ោង៣ព្រឹកនេះ R.I.P. ការស្លាប់របស់តារាកំប្លែងរូបនេះដោយស្ទះបំពង់ខ្យល់គាំងបេះដូង បន្ទាប់ពីដឹកមកពីព្យាបាលនៅមន្ទីពេទ្យថៃ”។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលស្រលាញ់ និងចូលចិត្តលោកពូ សាន ម៉ោ សូមអញ្ជើញចូលរួមបុណ្យរបស់លោកពូទាំងអស់គ្នា៕