ជារឿងមួយគួរឲ្យសោកស្តាយដោយតារាកំប្លែងជើងចាស់ លោក ធូ ចំរ៉ុង ហៅ នាយ​ សាន ម៉ី បានទទួលមរណភាពកាលពីម៉ោង ៦ល្ងាច ម្សិលមិញ នៅមន្ទីរពេទ្យក្នុងប្រទេសថៃដោយសារតែស្ទះបំពង់ខ្យល់គាំងបេះដូង។ ក្រោយទទួលដំណឹងគួរឲ្យសោកសង្រែងនេះមហាជនទូទាំងប្រទេសដែលជាអ្នកគាំទ្រតារាកំប្លែងរូបនេះបានសម្តែងការសោកស្តាយយ៉ាងខ្លាំង។

ដោយនៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ក្រុមតារាកំប្លែងជើងចាស់ មានលោកឧកញ្ញ៉ា ទុំ សារុត, នាយកុយ, កាឆយ, លោកយាយ ណយ សំណាង និង យាយ យយ ព្រមទាំងសិល្បករ សិល្បការិនីឯទៀតបានចូលរួមក្នុងពិធីបុណ្យសព តារាកំប្លែង សាន ម៉ៅ នៅវត្តព្រែកប្រា ពោរពេញដោយភាពសោកសង្រេង និងសោកស្តាយជាពន់ពេក។ ដោយ លោក ហេង ឡុង បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖ “សិល្បករជេីងចាស់​ និងអ្នកនាង ចន ច័ន្ទលក្ខិណា បានពាំនាំថវិកាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចំនួន២លានរៀល ទៅចូលបុណ្យតារាកំប្លែង សាន ម៉ៅ តាមរយៈមូលនិធិសិល្បៈចាស់ជរា របស់សមាគមសិល្បករខ្មែរ”៕