ប្រិយមិត្តមួយចំនួនច្បាស់ជាជ្រាបរួចមកហើយថាថ្មីៗនេះ Alex Conan Real បានធ្វើការ live វីដេអូបកអាក្រាតនូវរឿងរ៉ាវដែលមានអ្នកលក់កាបូបក្លែងក្លាយទៅកាន់បងប្អូនខ្មែរទាំងក្នុងនិងនៅក្រៅប្រទេស។ រហូតដល់បែកធ្លាយរឿង ចោមខ្វាន់ បានលក់កាបូបក្លែងក្លាយទៅជនរងគ្រោះដោយកាបូបនោះសរុបជាទឹកប្រាក់ជាង៧ពាន់ដុល្លារ ដោយ Alex Conan Real ក៏បានទាក់ទងជាមួយនឹងជនរងគ្រោះមានភុស្តតាងទាក់ទងនឹងករណីចោមខ្វាន់បានលក់កាបូបក្លែងក្លាយទៅកាន់អតិថិជន។

ក្រោយពីមានរឿងបែកធ្លាយរួចមកកាលពីម្សិលមិញនេះ Alex Conan Real ក៏បានធ្វើការ live វីដេអូជាថ្មីដោយបានប្រកាសថា ចោមខ្វាន់ បានប្រគល់លុយជាង៧ពាន់ដុល្លារមកកាន់ជនរងគ្រោះរួចហើយ។ ក្នុងនោះលោក ផែង វណ្ណៈ ក៏បានបញ្ចេញមតិយ៉ាងដូច្នេះថា៖ “អរគុណ​ប្អូនស្រី​ ចោមខ្វាន់​ ដែលបានយល់ព្រមសងលុយចំនួនជាង​ ៧០០០​ ដុល្លារ​ ទៅជនរងគ្រោះវិញ​ ។ ប្អូនស្រី​គួរតែលក់ដូរដោយសេចក្ដីស្មោះត្រង់កុំភូតកុហកអតិថិជន​ ព្រោះរបស់ពិត​ ឬ​ របស់​ក្លែងក្លាយ​ លាក់​មិនជិតទេ​”៕ តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?