ការលាចាកលោករបស់តារាកំប្លែងលោក សាន ម៉ៅ ពិតជាធ្វើឲ្យមហាជនទូទាំងប្រទេសមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងដែលយើងត្រូវបាត់បង់សិល្បករជើងចាស់ពោរពេញដោយសមត្ថភាព តែងតែធ្វើឲ្យមហាជនទប់សើចមិនបានពេលដែលមានវត្តមានតារាកំ​ប្លែងរូបនេះម្តង ប៉ុន្តែដោយសារតែជម្ងឺប្រចាំកាយបានឆក់យកជីវិតរបស់តារាកំប្លែងនេះដោយលាចាកឆ្ងាយហើយមិនអាចត្រឡប់មកវិញ។ ក្នុងនោះយោងតាមការបង្ហោះរបស់លោក ហេង ឡុង ក៏មានតារាចម្រៀង ពិធីករ ពិធីការិនី បានយកបច្ច័យចូលបុណ្យសពតារាកំប្លែងជើងចាស់ លោក សាន ម៉ៅ ដោយផ្ញើតាមរយៈលោក ហេង ឡុង។ ប្រសិនបើបងប្អូនចង់ចូលបុណ្យតាមសទ្ធាជ្រេះថ្លា សូមទំនាក់ទំនងលេខទូរសព្ទ ០១២ ៨២៥ ៧៣៦ ជាលេខរបស់គ្រួសារនៃសពផ្ទាល់៕

តារាចម្រៀងលោក នីរតនា ៣០ដុល្លារ, តារាសម្ដែងនិងពិធីការិនី ថន លក្ខិណា ៥០ ដុល្លា និងពិធីករលោក ហេរ៉ូ ៥០ដុល្លា

តារាចម្រៀងលោក​ ខេម​ ចំនួន​ ២០មុឺន​ រៀល

តារាចម្រៀងលោក​ ព្រាប​ សុវត្ថិ​ ចំនួន​ ១លានរៀល