កាលពីវេលារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ យើងសង្កេតឃើញសិល្បៈករ សិល្បៈការិនីជាច្រើន ជាពិសេសនោះគឺដៃគូកំប្លែងចាស់ៗ ដែលធ្លាប់សំដែងជាមួយគ្នា បាននាំគ្នាមកចូលរួមពិធីបុណ្យសពរបស់តារាកំប្លែងជើងចាស់លោកធូ ចំរ៉ុង ហៅ នាយ សាន ម៉ៅ នៅឯវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ចំណែកឯ នាយចេក វិញ គ្រាន់តែដឹងដំណឹងមរណភាពរបស់លោកពូ សាន ម៉ៅ ភ្លាម គាត់បានខំប្រឹងឡើងពីខេត្តមកទាំងភ្លៀងតែម្តង។ បើយោងតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា “សូមជួយស៊ែរមួយផង អាណិតតារាកំប្លែងនាយចេកណាស់លឺសូ បងសានម៉ៅ ស្លាប់ភ្លាមជិះម៉ូតូពីគីរម្យខេត្តកំពង់ស្ពឺផ្លូវជាតិលេខ៤មកទាំងភ្លៀង បែកកង់២ដង ទម្រាំមកដល់ដោយពូចេកគាត់និយាយថា ពូចង់មកតាំពីយប់ម្លេះប្អូនជីវ៉ាអើយ តែពូអត់មានអីជិះទេ មានតែម៉ូតូនិងខូចរហូត ចង់បានចាំព្រឹកបានពូមក”៕