បន្ទាប់ពីផ្អើលរឿងតំណាងរាស្រ្តម្នាក់ដែលថាកម្មករធ្វើពុតឈឺ ដើម្បីទទួលប្រាក់ បសស ធ្វើឲ្យមានការប្រតិកម្មជាខ្លាំង។ ជាក់ស្តែងលោកផែង វណ្ណៈ បាននិយាយចំៗថា៖ “ខ្ញុំ​ឈឺខ្ញុំទៅពេទ្យ​ ព្រោះ​ខ្ញុំខ្លាចងាប់​ ខ្ញុំ​មិនមែនធ្វេីពុតសំដែង​ជាឈឺទេ​ ។ ចំណែក​បងប្អូន​កម្មករ​ កម្មការិនី​ ខ្លះក៏ឈឺទៅពេទ្យដែរ​ គ្មាន​អ្នកណា​ធ្វើ​ពុត​ជា​ឈឺ​ទេ​ ។ បេីមានភស្តុតាងណាបង្ហាញថា​ កម្មករ​ កម្មការិនី​ ធ្វើ​ពុត​ជា​ឈឺ​បណ្ដាល​អោយបាត់​ថវិកា​ជាតិ​ សូមចាត់ការតាមច្បាប់ទៅ​ កុំដេីរស្រែក​ ដេីរចោទ​ អាងតែគ្នាទន់ខ្សោយ​ ។

ឬមួយអ្នកស្រែកចោទកម្មករនោះធ្លាប់ធ្វេីពុតជាឈឺដេីម្បីគេចពីការងារ​ ? ជំនាន់​ ប៉ុលពត​ ឈឺល្មមៗមិនហ៊ានប្រាប់អង្គការទេ​ ខ្លាចអង្គការចោទថាយេីងធ្វេីពុតជាឈឺរួចយកយេីងទៅសម្លាប់ចោល​ ។ មកដល់សម័យនេះហេីយនៅមានអ្នកដេីរចោទអញ្ចឹងទៀត​ ។ អស់​អីនិយាយហេីយ​ខ្ញុំ​ ។ តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ សុំ Comment ខាងក្រោមទាំងអស់គ្នា៖