កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ Miss planet Cambodia 2020 បានធ្វើការជម្រុះនិងរកឃើញបេក្ខនារីចំនួនន២៥រូប ដែលតំណាងអោយរាជធានីខេត្តផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជាយើង ដើម្បីត្រៀមខ្លួនក្នុងការប្រកួតដណ្តើមយកម្កុដ Miss planet Cambodia 2020 នៅពេលខាងមុខនេះ។ ក្នុងនោះដែរកញ្ញារំដួលលិចទឹក ដែលគេស្គាល់ថាជាអ្នកច្នៃម៉ូដដ៏ល្បីមួយរូប ក៏បានក្លាយខ្លួនជាអ្នករៀបចំ និងជាអគ្គនាយិកា កម្មវិធី Miss planet Cambodia ចំនួន២រដូវកាលជាប់ៗគ្នា។

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ កញ្ញារំដួលលិចទឹក ក៏បានបញ្ជាក់ថា “ក្នុងនាមនាងខ្ញុំជាអ្នកបង្រៀនបវរកញ្ញារដូវកាលថ្មីនេះ ខ្ញុំចង់អោយគ្រប់បវរកញ្ញា ដែលមកប្រឡងចេះរួមគ្នាបង្ហាញការសម្អាតបរិស្ថាន នោងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ”។

ក្រៅពីនេះកញ្ញាក៏បានបញ្ជាក់ថែមទៀតថា កម្មវិធីបវរកញ្ញាភពផែនដី គឺជាកម្មវិធីប្រកួតបវរកញ្ញា ដែលបង្កើតឡើងដោយជនជាតិកម្ពុជា គឺអ្នកស្រី ហាលីមីន ដោយកម្មវិធីនេះទទួលបានជោគជ័យម្ដងហើយ កាលពីឆ្នាំទី១ ទើបសម្រេចរៀបចំក្នុងឆ្នាំទី២នេះ ហើយជម្រើសយកបេក្ខនារីកម្ពុជា នៅក្នុងពេលនេះ គឺដើម្បីស្វែងរកតំណាងកម្ពុជាមួយរូប ទៅប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិនៅដើមឆ្នាំ២០២០ខាងមុខ ដែលក្នុងឆ្នាំនេះកម្ពុជា ក៏នៅតែជាម្ចាស់ផ្ទះដដែល។ ការប្រកួតនៅក្នុងឆ្នាំនេះ មានការចូលរួមពីបេក្ខនារីច្រើនជាងឆ្នាំមុន ហើយស្ទើរតែគ្រប់ខេត្តក្រុងផងដែល នេះគឺជាមោទកភាពដែលកម្ពុជាមានការប្រកួតបវរកញ្ញា ហើយមានប្រទេសជាច្រើនចូលរួមប្រកួត៕