តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីសា កំពុងតែមានប្រជាប្រិយភាពខ្លាំងទាំងការបញ្ចេញបទចម្រៀងថ្មីៗ ថតស្ពតពាណិជ្ជកម្ម ចេញច្រៀងខនសឺតនៅតាមខេត្តជាដើម។ អ្វីគួរឲ្យកត់សម្គាល់នោះក្រោយពី សួស វីសា និងតារាសម្តែងលោក ប៊ុនថុល ប៊ុនថង ហៅ ថមមី បានភ្ជាប់ពាក្យជាមួយគ្នារួចមកពួកគេកាន់តែមានភាពផ្អែមល្ហែមតែងតែចេញទៅកម្មវិធីទាំងធំនិងតូចជាមួយគ្នាមិនដែលចេះខានម្តងណាឡើយ។ យ៉ាងណាមិញថ្មីៗនេះថមមី បានទម្លាយភាពកម្សត់កម្រជាមួយនឹង សួស វីសា មានពេលខ្លះអត់លុយមានតែ១ម៉ឺនរៀលទិញបាយនិងទឹកសុទ្ធចែកគ្នាហូបយ៉ាងកម្សត់ ដោយពួកគេបានស្គាល់រាប់អានគ្នាតាំងពីមិត្តធម្មតារហូតក្លាយជាគូស្នេហ៍ និងជិតចូលរោងការក្លាយជាប្តីប្រពន្ធ។

ដោយលោក ថមមី បានសរសេររៀបរាប់ថា៖ “មិននឹកស្មានថាពីមិត្តភាពជាពួកម៉ាករួមសុខទុក្ខអាចប្រែជាស្នេហាហើយក៏អាចបន្តមកជាប្តីប្រពន្ធឆាប់ៗខាងមុននេះទៀត។ សំខាន់សូមសរសើរពួកយើងតស៊ូជាមួយគ្នាតាំងពីបាតដៃទទេមកដល់ឥឡូវឆ្លងកាត់ឧបសគ្គច្រើនណាស់មានសើចមានយំមានហាលក្តៅហាលភ្លៀងមានលុយអត់លុយ កាលហ្នឹងចាំមិនភ្លេចគឺមានលុយតែ១ម៉ឺនរៀលទិញបាយនិងទឹកសុទ្ធចែកគ្នាហូបយ៉ាងកម្សត់ណាស់ តែពួកយើងក៏មិនដែលលែងដៃគ្នា។ អរគុណពួកម៉ាកស្រីម៉ាប់ ដែលហ្អែងមិនដែលចោលគ្នាហើយស្ម័គ្រចិត្តស្ម័គ្រកាយរួមសុខទុក្ខជាមួយគ្នាទោះលំបាកយ៉ាងណាក៍មិនលះបង់គ្នាអរគុណមិត្តភ័ក្ត ហូហៅចឹងលែងបានអៃតិចទៀតត្រូវហៅថាប្រពន្ធ  សង្ឃឹមថាមិត្តម្នាក់នោះបានឃើញការផុសនេះហើយសប្បាយចិត្តពីគ្នាមិត្តរបស់ឯងពីមុន ប្រុសម៉ៅតែថ្ងៃក្រោយជាប្តីហ្អែងហើយណា ហ្រេ្វន”៕