តារាសម្តែងលោក អ៊ឹម ជីវ៉ា បានធ្វើការរិះគន់ចំពោះមន្ទីរពេទ្យមួយចំនួនដែលជាដៃគូសហការជាមួយនឹង បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស ដែលសម្តីឈ្លើយ អសីលធម៍ ចំពោះអ្នកប្រើប័ណ្ឌបសស។ ការរិះគន់បែបនេះបន្ទាប់ពីលោកបានឃើញព័ត៌មានដែលកម្មការនីម្នាក់ខ្យល់គរនៅក្នុងរោងចក្រ និងមកសម្រាកនៅមន្ទីរពេទ្យបែរជាគ្រូពេទ្យ មិនយកចិត្តទុកដាក់ បណ្តាលឲ្យនារីកម្មករនោះដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ ដោយតារាសម្តែងរូបនេះបានបញ្ជក់នៅក្នុងសំណេរយ៉ាងដូច្នេះ​ថា៖

“ថ្នាក់ដឹកនាំខាងលើគួរមានវិធានការពួកគ្រូពេទ្យមួយចំនួនដែលកាន់បសស ពេលខ្លះគ្នាឈឺមិនពិនិត្យអោយថ្នាំប៉ារ៉ា២គ្រាប់ទៅវិញ មិនដឹងថ្នាក់លើដែលកាន់កាប់បសសមកត្រួតពិនិត្យមន្រ្តីខ្លួនខាងក្រោមមានចរិកបែបណា សំដីឈ្លើយ អសីលធម៌មើលងាយអ្នកជំងឺ។ បើអស់លោកមិនជឿបន្លំតែងខ្លួនធ្វើជាអ្នកស្លៀកខោអាវរយីករយាដើរចូលទៅចូលពេទ្យហើយហុចបណ្ឌសរសរអោយគេដឹងហើយថាចរកិពេទ្យខ្លះសំដីយ៉ាងម៉េច។ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ សូមឯកឧត្តមប្រធានជួយត្រួតពិនិត្យកូនចៅខាងក្រោម និងប្រជុំជាមួយដៃគូនៃមន្ទីរពេទ្យនានាមួយចំនួនដែលធ្វើកិច្ចសហប្រតិបត្តិការណ៍ជាមួយគ្នាអោយជួយពង្រឹងនិងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រីផង ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា”៕