ខ្សែភាពយន្ត “ឆ្លាមពិឃាត” ឬ ’47 Meters Down: Uncaged’ជាភាពយន្តតពីរឿង 47 Meters Down ដែលចេញនៅឆ្នាំ២០១៧ ជាប្រភេទរឿង​ រន្ធត់​ ពញ្ញាក់អារម្មណ៍ ដែលធ្វើឲ្យអ្នកទស្សនាទប់ខ្លួនមិនជាប់នឹងកៅអី។ ដោយសាច់រឿងថ្មីនេះនិយាយពីនារីម្នាក់ឈ្មោះ Mia មិនសូវជាសប្បាយចិត្តពេលរើមកនៅមុិកសិកកូជាមួយនឹងឪពុក និងជាមួយគ្រួសារថ្មី។ ដោយ Grant ធ្វើការជាអ្នកស្រាវជ្រាវនៅទីក្រុងបុរាណ Mayan ដែលស្ថិតនៅក្រោមទឹក Mia ត្រូវបង្ខំចិត្តចំណាយពេលមួយជាមួយប្អូនស្រីចុងឈ្មោះ Sasha។ ដោយភាពធុញទ្រាន់ Mia , Sasha និងមិត្តភក្តិ២នាក់ទៀតក៏នាំគ្នាលួចចូលទៅក្រោមទឹកដែល Grant កំពុងធ្វើការស្រាវជ្រាវនៅទីនោះ។

ប៉ុន្តែនៅក្រុងក្រោមទឹកក្រុង Mayan ដែលអាថ៍កំបាំងនេះ នឹងធ្វើឲ្យញាក់សាច់មិនខាន ដោយពួកនាងមិនមែននៅតែ៤នាក់ទេ គឺនៅទីនោះព័ទ្ធជុំដោយហ្វូងត្រីឆ្លាមធំៗ ពេលដឹងខ្លួនថាមានគ្រោះថ្នាក់ពិតជាហួសពេលហើយ ពួកគេត្រូវជាប់ក្នុងរូងភ្នំ បំពង់អុកស៊ីសែនក៏ជិតអស់ ដូច្នេះមានតែរកច្រកចេញ តែមិនមែនងាយស្រួលដូចការគិត ពួកនាងត្រូវប្រឈមមុខនឹងហ្វូងត្រីឆ្លាម។ ចង់ដឹងថាស្រីស្អាតទាំង៤ អាចរួចពីគ្រោះថ្នាក់បានឬយ៉ាងណាកុំភ្លេចណាមកទស្សនាខ្សែភាពយន្ត “ឆ្លាមពិឃាត” ឬ ’47 Meters Down: Uncaged’ នៅរោងភាពយន្ត Major Cineplex គ្រប់សាខា ដែលនឹងបញ្ជាំងចាប់ពីថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០១៩៕