កាលពីពេលថ្មីៗនេះអ្នកនយោបាយវ័យក្មេង ធី សុវណ្ណថា បានប្រកាសផ្តល់រង្វាន់ដល់មហាជនទូទៅណាដែលទាយត្រូវចំពោះសំនួរទាក់ទងនឹងដំណើរការអាពាហ៌ពិពាហ៌របស់នាងនាពេលខាងមុខនេះ។ ក្នុងនោះដែរកញ្ញា ធី សុវណ្ណថា ដែលគ្រោងនឹងរៀបការជាមួយលោក ផែ សុវណ្ណារិទ្ធ បានប្រកាសថា៖ “តេីយេីងខ្ញុំ​ នឹងរៀបការនៅខេត្ត រឺក្រុងណា? បងប្អូនទាយត្រូវ​ ជូនរង្វាន់កាតទូស័ព្ទ​ 5$/​ ៤០រង្វាន់។ ស្រុកកំណេីតនាងខ្ញុំ​ ខេត្តត្បូងឃ្មុំ​ ស្រុកកំណេីតម្តាយនាងខ្ញុំ​ ខេត្តកំពង់ចាម ស្រុកកំណេីតឪពុកខ្ញុំ​ ខេត្តបាត់ដំង​ ទីលំនៅឪពុកម្តាយបច្ចុប្បន្ន​ ក្រុងភ្នំពេញ ស្រុកកំណេីតគូរដណ្តឹងខ្ញុំ​ ខេត្តស្វាយរៀង នាងខ្ញុំមានផ្ទះ​ ៤កន្លែង​ ក្រុងភ្នំពេញ​ ខេត្តកណ្តាល​ ខេត្តកោះកុង​ និងខេត្តមណ្ឌលគីរី​…​ #Comments”

គួរបញ្ជាក់ផងដែរថា នៅថ្ងៃដដែលនេះដែរកញ្ញា ធី សុវណ្ណថា ក៏បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ដែលចង់រៀនបន្តមហាវិទ្យាល័យ ចំនួនដល់ទៅ ​១០០០នាក់ ​ហើយក៏ផ្តល់ជូននូវកន្លែងស្នាក់នៅឥតគិតថ្លៃ និងរកការងារសម្រាប់ និស្សិត​ ដោយ​ទទួលប្រាក់ខែចាប់ពី​ 180$ – 250$ ថែមទៀតផង៕