សូមចូលរួមអបអរសាទរ និងកោតស្ងប់ស្ងែងចំពោះ លោក​ មាស ចន្ថា បានឈ្នះពានរង្វាន់ពិភពលោក ជាមគ្គុទ្ទេសក៍ទេសចរល្អបំផុតប្រចាំឆ្នាំ២០១៩​ ពីកម្មវិធីប្រកួតប្រជែងល្បី និងធំកម្រិតពិភពលោក Wanderlust Gold WORLD Tour Guide Award 2019 ក្នុងចំណោមបេក្ខភាព៤០០០​មគ្គុទេ្ទសទេសចរ ដែលបានចូលរួមប្រកួតប្រជែងមកពីជុំវិញពិភពលោក។

យោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍បានឲ្យដឹងថា ការចូលរួមប្រកួតប្រជែងកម្រិតពិភពលោក លោកមាស ចន្ថា ត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរដែលធ្វើដំណើរក្នុងអំឡុងពេល២-៣ខែជាមួយគាត់។ លោក​ មាស​ ចន្ថា ដែលភ្ញៀវទេសចរ​បានហៅគាត់ថា​ លោក​ ជេក (Jack) ជាមគ្គូទេសចរណ៍នៅខេត្តសៀមរាប ដែលទទួលបានពានរង្វាន់មាសនេះ ដោយលោកត្រូវបានវាយតំលៃថាមានភាពរួសរាយរាក់ទាក់ មិនមានភាពនឿយហត់ និងមិនមានភាពល្អក់កករជាមួយភ្ញៀវម្តងណាឡើយ។​ ក្រសួងទេសចរណ៍ក៏បានធ្វើការកោតសរសេីរនូវជោគជ័យ​នេះ ដែលបង្ហាញពីមោទកភាពដល់ប្រជាជនកម្ពុជា ក៏ដូចជាមគ្គុទេសចរណ៏ ជាកត្តាជម្រុញដ៍មានប្រសិទ្ធភាពបំផុតក្នុងការទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាមកកម្ពុជា៕ ប្រភព៖ ក្រសួងទេសចរណ៍