កំពង់ចាម៖ ពិតជារឿងមួយគួរឲ្យអាណិតអាសូរដោយបុរសពោះម៉ាយម្នាក់បានធ្លាក់ខ្លួនពិការដៃដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ ដោយធ្វើអ្វីលែងកើត ភរិយាក៏រត់ចោល ទុកឲ្យរស់នៅពិបាកវេទនា២នាក់កូនប្រុស ហើយសព្វថ្ងៃបានអ្នកជិតខាង និងបងប្អូនជួយបាយទឹកបានមួយពេលៗ។

បុរសកម្សត់រូបនេះមានឈ្មោះប៉ុន ប៊ុនថា អាយុ ៣១ឆ្នាំ រស់ក្នុងកូនខ្ទមតូចមួយក្រីក្រលំបាក នៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បុរសម្នាក់នេះនិយាយប្រាប់អ្នកសារព័ត៌មាន PNN យ៉ាងដូច្នេះថា លោកបានធ្លាក់ខ្លួនពិការដៃមិនអាចធ្វើការបានដោយគ្រោះថ្នាក់ចរាចរណ៍ ក្រោយមកក៏ត្រូវភរិយាបោះបង់ចោល ទុកអោយគាត់នេះនៅមើលថែចិញ្ចឹមកូនប្រុសតូចម្នាក់ឯងយ៉ាងលំបាកវេទនា៕ សូមទស្សនាវីដេអូនៅខាងក្រោម ៖

ប្រភពពីលោក ហ៊ុយ ប៊ុនឡេង