ប្រិយមិត្តច្បាស់ជាស្គាល់នូវរបាំព្រះរាជទ្រព្យ ដែលសម្តែងឡើងជាទម្រង់ល្ខោន រឿង «នាងវឌ្ឍនាទេវី» ទម្រង់ ១០០ ឆ្នាំរជ្ជកាល ព្រះបាទស៊ីសុវត្ថិ ដែលជាការដំឡើងដោយ សម្ដេចរាជបុត្រី នរោត្តមបុប្ផាទេវី ព្រះមាតាវប្បធម៌ជាតិខ្មែរ។​ របាំព្រះរាជទ្រព្យទម្រង់ ១០០ឆ្នាំ រជ្ជកាលព្រះបាទស៊ីសុវត្ថិ ត្រូវបានក្រុមនាដការ យកទៅសម្តែងស្ទើរតែទូទាំងពិភពលោក ដោយក្រុមនាដការបង្ហាញនូវចលនាក្បាច់រាំ ការតុបតែងខ្លួន មុខស និងសម្លៀកបំពាក់របស់នាដការតាមលំនាំឆ្នាំ១៩០៦ ក្នុងរជ្ជកាលព្រះករុណាព្រះបាទស៊ីសុវត្ថិ។

ក្នុងនោះផងដែលថ្មីៗនេះក៏មានការចែករំលែកនៅលើបណ្តាញសង្គមនូវ សម្រស់នៅខាងក្រៅរបស់នាដការបាំព្រះរាជទ្រព្យ ដោយយោងតាមហ្វេសប៊ុកផេក វប្បធម៌ខ្មែរ Khmer culture បានលើកឡើងថា៖ “ក្រឡេកទៅមើលសម្រស់ដ៏ស្រស់ស្អាតរបស់ តួអង្គក្នុងរឿងវឌ្ឍនាទេវីទម្រង់ ១០០ ឆ្នាំរជ្ជកាល ព្រះបាទស៊ីសុវត្ថិ ដែលដំឡើងដោយសម្ដេចរាជបុត្រីនរោត្តមបុប្ផាទេវី ព្រះមាតាវប្បធម៌ជាតិខ្មែរ”៕ ប្រភពរូបភាព​៖ Naly sok / វប្បធម៌ខ្មែរ Khmer culture