ពិតជារឿងមួយគួរឲ្យអាណិតអាសូរ ដោយក្មេងស្រីមួយរូបកំពុងសិក្សាថ្នាក់វិទ្យាល័យឈ្លៀតពេលវ៉ាកង មកធ្វើការរោងចក្ររកលុយរៀនបន្ត ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់កំពុងសង្រ្គោះបន្ទាន់នៅកាល់ម៉ែត ពេលនេះខ្វះខាតខ្លាំង។ ប្អូនស្រីមានឈ្មោះ ប៊ុន នីតា បានជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ដោយគ្រោះថ្នាក់នោះដោយសារតែ រថយន្តបានបែកកង់បណ្តាលឲ្យក្រឡាប់ហើយកម្មករកម្មការិនី ប្រមាណ ២៤នាក់ បានរងរបួសធ្ងន់និងស្រាល។

ដោយគណនីហ្វេសប៊ុកឈ្មោះ Seyha Bun បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ប្អូនស្រីខ្ញុំ ប៊ុន នីតាជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារឡានបែកកង់ក្រឡាប់ឡានពេលនេះកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយគ្រួសារខ្ញុំខ្វះខាតណាស់សូមបងប្អូន ជួយប្អូនស្រីខ្ញុំផងពេលនេះប្អូនស្រីខ្ញុំត្រូវការឈាមជាច្រើនណាស់សូមបងប្អូននៅក្នុងបណ្ដាញសង្គម fb សុំបងប្អូនជួយឧបត្ថម្ភជាថវិកាឬឈាមសព្វថ្ងៃនៅប្អូនខ្ញុំរៀនថ្នាក់ទី១១ហើយពេលវ៉ាកង ឈ្លាតពេលធ្វើការរោងចក្រដើម្បីរកលុយរៀនបន្តតែពេលនេះ ប្អូនជួបគ្រោះថ្នាក់ហើយសូមបងប្អូនជួយផងពេលនេះខ្ញុំខ្វះខាតលុយសុំបងប្អូនពូមីងបងប្អូនជាគ្រួសារខ្ញុំផង លេខទូរសព្ទទំនាក់ទំនងមកលេខខ្ញុំបាទ 070575254″។ ប្រភពដដែលក៏បាន​ប្រកាសជាបន្តថា ៖ “ប្អូនស្រីកំពុងនៅបន្ទប់សង្គ្ត្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រខ្វះខាតថវិកាជាច្រើន គ្រួសារប្អូនខ្វះខាតត្រូវការជំនួយពីបងប្អូនលេខទូរសព្ទទំនាក់ទំនងដើម្បីជួយឧប្ថម្ភ 070575254 0972454081″៕