នៅថ្ងៃសុក្រ ទី​ ៤ ខែតុលា ឆ្នាំ២០១៩​ នេះ​ កាកបាទ​ក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានចាត់ឱ្យមន្ត្រីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោក ធូរ ចំរ៉ុង ហៅ សាន ម៉ៅ​​ ដែលជាសិល្បករផ្នែកកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាពមួយរូប ព្រមទាំងបានចូលបុណ្យសពចំនួន១០លានរៀលផងដែរ។

គួរបញ្ជាក់ផងដែរថា លោកពូ សាន ម៉ៅ បានទទួលមរណភាពកាលពីថ្ងៃទី​២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៦ល្ងាច ក្នុងជន្មាយុ ៦០ ឆ្នាំ ដោយរោគាពាធ នៅឯប្រទេសថៃ ហើយសពត្រូវបានបញ្ចូនមកដល់ខ្មែរនៅព្រលប់ថ្ងៃទី០២ ខែតុលា។ បច្ចុប្បន្នសពរបស់លោកកំពុងតំកល់ទុកធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕