លោកតាចំណាស់ម្នាក់ ឡើងកាប់មែកឈើ រអិលធ្លាក់ជុងនឹងឫស្សីធ្លាយពីគល់ឃ្លៀក ទៅលលាដ៍ក្បាល ត្រូវបានគ្រូពេទ្យសង្គ្រោះដោយជោគជ័យ
សង្គម October 4, 2019 sovann khmernote

ហេតុការណ៍គ្រោះថ្នាក់ដែលមើលមិនឃើញមួយបានកើតឡើងទៅលើលោកតាវ័យចំណាស់ម្នាក់ដែលបានឡើងទៅកាប់មែកឈើ ស្រាប់តែរអិលធ្លាក់មកដីជុងជាមួយនឹងឫស្សីបណ្តាលអោយធ្លាយពីគល់ឃ្លៀក រហូតដល់លលាដ៍ក្បាល មើលទៅគួរអោយរន្ធត់យ៉ាងខ្លាំង ដោយហេតុការណ៍នេះបានកើតឡើងនៅភូមិ ប៉ោយក្ដឿង ស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យ។

តាមប្រភពព័ត៌មានបានអោយដឹងថា ក្រោយកើតហេតុ ជនរងគ្រោះក៏ត្រូវបានបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសង្គ្រោះ។ មកទល់នឹងពេលនេះដែរក្រុមគ្រូពេទ្យក៏បានជួយសង្គ្រោះលោកតាទទួលបានជោគជ័យផងដែរ៕